ទំនាក់ទំនងគំរូគេហទំព័រប្រតិកម្ម ជ្រើសរើសភាសា
ភ្ជាប់បណ្តាគេហទំព័រ
ព៌តមានអំពីកម្ពុជា      
កម្ពុជា-វៀតណាមចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិ ការ២៦ចំណុច
(05/12/2009-01:39:00 PM)
ប្រទេសកម្ពុជានិងវៀតណាមនៅថ្ងៃ៤ ធ្នូនេះ បានចុះហត្ថលេខាលើពិធីសារនៃកិច្ចព្រម ព្រៀងរួមគ្នា

ស្តីពីកិច្ចសហប្រតិបត្តិការ២៦ចំណុច ដែលក្នុងនោះចំណុចសំខាន់មានការកំណត់បោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យចប់សព្វគ្រប់

នៅឆ្នាំ២០១២ ការយល់ព្រមឲ្យកម្មករវៀតណាមមកធ្វើការនៅកម្ពុជានិងការផ្តល់ដីម្បទានឲ្យក្រុមហ៊ុន វៀតណាមដាំដើមកៅស៊ូ។ក្រោយពីកិច្ចប្រជុំរយៈពេលថ្ងៃដែលហាមប្រាមមិនឲ្យអ្នកសារព័ត៌ មានស្តាប់ ផងនោះ រដ្ឋលេខា ធិ ការក្រសួងការបរទេសនៃប្រទេសកម្ពុ ជានិងជាប្រធានក្រុមមន្រ្តីជាន់ខ្ពស់ក្នុង គណៈកម្មការចម្រុះនៃកិច្ច ប្រជុំលើកទី១១ កម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុលោក អ៊ុង សៀន បានថ្លែងថា កម្ពុជានិងវៀតណាមដែលមានរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក ផាមហ្កាយឃៀម (Pham Gia Khiem) បានចុះហត្ថលេខារួមគ្នាជាមួយកម្ពុជាលើពិធីសារកិច្ចសហប្រតិបត្តិការក្នុងគោលដៅចំនួន២៦ចំណុច។

លោក អ៊ុង សៀន បានថ្លែងដូច្នេះ «យើងកំពុងខិតខំធ្វើយ៉ាងណារកដីឲ្យបានគ្រប់ចំនួនសែនហិក តាតាមសំណើ របស់វៀតណាម។ សំខាន់បំផុតគឺទាក់ទងទៅដល់បញ្ហាព្រំដែន ធ្វើការងារនេះ ធ្វើយ៉ាងណាកំណត់ព្រំ ដែនគោករវាងប្រទេស ទាំងពីរនេះឲ្យបានចប់នៅឆ្នាំ២០១២។ ឧស្សាហកម្មក៏យើងមានសហប្រតិបត្តិការលើបញ្ហាធ្វើវារីអគ្គិសនី នៅតាមដងទន្លេ សេសានទីនោះ»។លោកបន្តថា កម្ពុជាក៍បានព្រមព្រៀងផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរណ៍ប្រទេសទាំង ពីរកើនឡើងរហូត៣០ថ្ងៃដែលពីមុនមានតែរយៈពេលតែ១៤ថ្ងៃទេ និងផ្តល់ទិដ្ឋាការដល់កម្មករ វៀត ណាមដែលមករកការងារធ្វើនៅកម្ពុជាមានរយៈពេលមួយឆ្នាំហើយក៍នៅមានចំណុចសេសសល់មួយ

ចំនួនទៀតដែលមិនទាន់មានការព្រមព្រៀងពេញលេញនៅឡើយ ហើយរង់ចាំកិច្ចពិភាក្សាគ្នា លើកក្រោយៗទៀត។លោក អ៊ុង សៀន មានប្រសាសន៍បន្តដូច្នេះសំណើរបស់វៀតណាមដែលចង់ធ្វើការ

ជជែកគ្នានឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការមិនបង់ពន្ធត្រួតគ្នា ហើយយើងគ្រាន់តែកត់ត្រាទុកនូវ សំណើរបស់វៀតណាមទេ» «មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានហៅការព្រមព្រៀងនេះថា ជាជោគជ័យ មួយដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ហើយគេបន្តបង្កើនកិច្ចសហប្រតិបត្តិ នេះជាបន្ត បន្ទាប់ទៅមុខទៀត៕

ken.com.kh
Send mail Print this news
  ព៌តមានផ្សេងៗ
    ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមធ្លាក់ចុះពី១៦៩ មក១០៣លានដុល្លារ ក្នុងរយៈ ពេលដូចគ្នា (01/12/2009)
    រដ្ឋសភានឹងប្រជុំពិភាក្សាលើច្បាប់ថវិកាជាតិឆ្នាំ២០១០នៅថ្ងៃទី៣០វិច្ឆិកា (27/11/2009)
    អ្នកវិនិយោគទុនរុស្ស៊ីចង់វិនិយោគវិស័យរ៉ែកសិកម្ម និងទេសចរណ៍ខណៈអ៊ុយក្រែនផ្នែកធានាគារ (25/11/2009)
    អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុប និងអាមេរិច (24/11/2009)
    កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរុករកប្រេងឧស្ម័ន និងផលិតស្រូវនៅកម្ពុជា (24/10/2009)
    កម្ពុជា-វៀតណាម ចុះហត្ថលេខាជាផ្លូវការ ស្តីពីការនាំស្រូវអង្ករកម្ពុជា ចេញទៅទីផ្សារអន្តរជាតិ (23/10/2009)
ស្វែងរក      
ព្រឹត្តិការណ៍      

ជ្រើសរើស      
អាចផ្គូរផ្គងបានខ្លះ
អាចផ្គូរផ្គងបានខ្លះ
អាចផ្គូរផ្គងបានខ្លះ
អាចផ្គូរផ្គងបានខ្លះ
 
Trang thông tin Tam giác phát triển Campuchia Lào Việt Nam
គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ និងវិនិយោគ
អាស័យដ្ឋាន: លេខ ... ខ័ណ្ឌ ..., city   •   ទូរស័ទ្ទ: (..-..).....; ......   •   Fax: ......   •   Email: ....@....